Listen

Description

🔊 🔊 Kim Wu Choong- គ្រប់មាគ៌ាសុទ្ធតែក្រាលមាស, by YouTube: https://youtu.be/XmXX7nodyv4 , លោក​គឹម វូឈុង​ដែល​ជា​ប្រធាន​ស្ថាបនិក​នៃ​បណ្តុំ​សហគ្រាស ឌេវូ បាន​និពន្ឋ​រឿង​នេះ​ឡើង​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​របស់​លោក​ចំពោះ​យុវជន​កូរ៉េ និង​យុវជន​ក្នុង​ពិភពលោក​ទាំង​មូល។ សៀវភៅ សហគ្រិន​ចំណាន ឬ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស​បង្ហាញ​អំពី​ការត្រិះរិះ​ពិចារណា​ទៅ​លើ​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ដែល​មាន​ជាអាទិ៍​ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍​នៃ​ការសិក្សា​ការងារ និង​មុខ​តំណែង​របស់​ស្រី្ត​ក្នុង​សង្គម​ជាតិ។ល។ ម៉្យាងទៀត សៀវភៅ​នេះ​ក៏​បង្ហាញ​ផង​ដែរ​អំពី​របៀប​ចាត់ចែង​គ្រប់គ្រង​ប្រកប​ដោយ​លក្ខណៈ​ថ្មី​ទាំងស្រុង​តែ​មាន​ប្រសិទ្ឋភាព។

1. បេសកកម្ម របស់ យុវជន គឺ រៀបចំ អនាគត ពិភព លោក
2. ពេល ដែល អ្នក ឯទៀត ចាប់ ផ្តើម រាប់ ចំនួន ឧបសគ្គ ខ្ញុំ ចាប់ ផ្តើម រាប់ ចំនួន មធ្យោបាយ ដែល ធ្វើ កើត
3. ជន ដែល មាន ប្រាជ្ញា ឈ្លាស វៃ គេ ចាប់ ផ្តើម សម្រេច ជ្រើស រើស គោល ដៅ ជីវិត ជាមុន ទើប ជ្រើស រើស ការងារ តម្រូវ តាម ការ សម្រេច ចិត្ត
4. ទោះបី ខ្ញុំ ធ្វើ អ្វី ក៏ ដោយ ខ្ញុំ តែង ធ្វើ យ៉ាង ហ្មត់ ចត់ នេះ ជា កូនសោ នៃ ជោគ ជ័យ
5. ទោះបី អ្នក មាន សកម្មភាព ក្នុង វិស័យ ណា ក៏ ដោយ អ្នក មិន ត្រូវ ពេញ ចិត្ត នឹង ភាព អន់ គម្រកឡើយ
6. យុវភាព ជា ឱកាស មួយ នៃ ឆាក ជីវិត ដែល អ្នក ត្រូវបូជា ថាម ពល និង ពេលវេលារបស់ អ្នក ដើម្បី ពង្រីក ឥទ្ធិពល និង បែប បទ សញ្ជឹង រិះ គិត ឲ្យ រីក ធំ ឡើង
7. អ្នក ត្រូវ ធ្វើ ខ្លួន ឲ្យ ជ្រួត ជ្រាប ដោយសកម្មភាព ដែល អ្នក ធ្វើ
8. គ្មាន អ្វី ដែល លំបាក ធ្វើ មិនកើត នោះ ទេ គឺ មក ពី ខ្វះ ភាព ស្វិត ស្វាញ ក្នុង កិច្ច ការ តែ ប៉ុណ្ណោះ ដែល ធ្វើ ឲ្យ អ្នក យល់ ខុស ដូច្នេះ
9. នៅ គ្រប់ ទីកន្លែង មាន ឱកាស ជា ច្រើន បាន លាក់ ខ្លួន បំពួន អាត្មា ហើយ រង់ ចាំ ឲ្យ អ្នក រក ឃើញ ប៉ុណ្ណោះ
10. ទិស ដៅ និង គុណភាព នៃ ជីវិត របស់ អ្នក បាន ទទួល ឥទ្ធិពល ជា ខ្លាំង ពី សំណាក់ ជន ដែល អ្នក ទាក់ ទង ជា រៀង រាល់ ថ្ងៃ
11. សង្គម មនុស្ស ជា សៀវភៅ មួយ ក្បាល ដែល មាន តម្លៃ បំផុត ហើយ ដែល អាច បង្ហាញ មេរៀន យ៉ាង ច្រើន អំពី មនុស្ស លោក ជាង សៀវភៅ ទាំង ប៉ុន្មាន ដែល បាន បោះពុម្ព ផ្សាយ រួច ទៅ ហើយ (ស័រឌី ហ្វីលីព)
12. មុន អ្វី ៗ ទាំង អស់ គ្រប់ ពេលវេលា ដែល អ្នក មាន ឱកាស អ្នក ត្រូវ ធ្វើ ដំណើរ ។ ការ ធ្វើ ដំណើរ ជា ការ បើក ទ្វារ ជើង មេឃ ថ្មី
13. កាល ណា អ្នក ក្រឡេក មើល ជុំ វិញ ខ្លួន អ្នក អ្នក នឹង ប្រទះ ឃើញ ថា វត្ថុ ងាយ ស្រួល អាច ប្រាប់ បង្ហាញ ចំណេះ ដឹង យ៉ាង ច្រើន ហើយ ទី កន្លែង ណា ក៏ សុទ្ធ សឹង ជា សាលារៀន នៃ ឆាក ជីវិត
14. ការ ដែល មាន មិត្ត ភក្តិ ច្រើន ទុក ដូច ជា យើង រៀបចំ មូល ធន ធំ មួយ
15. អ្នក ត្រូវ មាន សៀវភៅ មួយ ជាប់ ខ្លួន ជា និច្ច ព្រោះ សៀវភៅ អាច ផ្តល់ បទ ពិសោធន៍ ដែល អ្នក ពុំ អាច ធ្វើ ខ្លួន ឯង ផ្ទាល់
16. យើង សំចៃ ពេល វេលា តែ យើង មិន សន្សំ ញើស និង ការ ប្រឹង ខ្នះ ខ្នែង របស់ យើង ទេ
17. ជីវិត មាន តម្លៃ ណាស់ ជា ហេតុ មិន គួរ យក ទៅ ប្រើ ខ្ជះ ខ្ជាយ អ្នក មិន ត្រូវ នៅ ស្ងៀម គ្មាន សកម្មភាព ឡើយ
18. ដើម្បី ក្លាយ ជា អ្នក ដឹកនាំ គេ ត្រូវ ដើរតាម មាគ៌ា ដែល ពោរ ពេញ ដោយ បន្លា
19. ការ ទាក់ ទង ល្អ ជាមួយ នឹង ជន មាន គុណសម្បត្តិ ពិសេស គឺ ជាមូល ធន មួយ យ៉ាង សំខាន់
20. កូន សោរ សម្រាប់ ឲ្យ មាន ការ ទាក់ ទង ល្អ គឺ ការទុក ចិត្ត គ្នា ទៅវិញ ទៅ មក ហើយ ការ ទុក ចិត្ត គ្នា ត្រូវការ ពេលវេលា និង សេចក្តី អំណត់ ច្រើន
21. អ្នក ត្រូវ ឃ្លាំមើល ជានិច្ច ការ ជឿន លឿន របស់ អ្នក ហើយ អ្នក ត្រូវ ហ្វឹក ហ្វឺន ដើម្បី ឲ្យ អ្នក រឹត តែ ឈ្លាស វៃ រឹត តែ ប្រសើរ លើសគេ
ស្រង់ចេញ ពី សៀវភៅ គឹម វុឈុង សហគ្រិន ចំណាន  គ្រប់មាគ៌ា សុទ្ធ តែ ក្រាល មាស , សូម​អរគុណការគាំទ្រ​ podcast នេះជាមួយនឹងការបរិច្ចាគប្រចាំខែបន្តិចបន្តួចដើម្បីជួយទ្រទ្រង់ព្រឹត្តិការណ៍នាពេលអនាគត។
នេះជាព័ត៌មានលេខ​គណនី ABA របស់​ខ្ញុំ​ 001 709 381 ។