Philosophies Kong Zi China Great Wall | ទស្សនវិជ្ជា ខុងជឺ មហាកំពែងចិន,Full, by YouTube: https://youtu.be/Wa2f2ZKQrfY , មាតិកាសៀវភៅជាសំឡេង ២០៩៚
🔊 https://bit.ly/3u0fruA 🔊
យើងជាការចែករំលែកមិនមែនស្វែងរកប្រាក់ចំណេញដោយមានបេសកកម្មផ្តល់ការអប់រំនូវសៀវភៅសំឡេងពី Youtube ឥតគិតថ្លៃដល់អ្នកគ្រប់គ្នានៅគ្រប់ទីកន្លែង។
សូមខន្តីអភ័យទោសទុកជាមុនបើសិនជាការចែករំលែកនេះមានការប៉ះពាល់ទៅដល់អ្នកសូមអរគុណ។
សូមអរគុណការគាំទ្រ podcast នេះជាមួយនឹងការបរិច្ចាគប្រចាំខែបន្តិចបន្តួចដើម្បីជួយទ្រទ្រង់ព្រឹត្តិការណ៍នាពេលអនាគត។
នេះជាព័ត៌មានលេខគណនី ABA របស់ខ្ញុំ 001 709 381 ។ ទស្សនវិជ្ជាទាំង ៦ របស់ ខុងជឺគឺ
១-គម្ពីរឈ្មោះយី= និយាយ ពីការផ្ទេរកម្មសិទ្ធិ និងផ្ទេរមរតក ។
២-គម្ពីរឈ្មោះចេ=ជាកំណាព្យនិទាន សម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ ។
៣-គម្ពីរឈ្មោះលី= និយាយ ពីការប្រារព្ធពិធីសែនព្រេនផ្សេងៗ ។
៤-គម្ពីរឈ្មោះយ៉ូ= និយាយ ពីបទភ្លេង និងចម្រៀងបណ្តែតអារម្មណ៍ ។
៥-គម្ពីរឈ្មោះជូ=និយាយ ពីប្រវត្តិសាស្រ្ត និងពង្សាវតា នៃប្រទេសចិន ។
៦-គម្ពីរឈ្មោះឈូស៊ាវ ឬគម្ពីរនិទាឃរដូវ=និយាយ ពីសរទរដូវ ជាប្រវត្តិសាស្រ្ត ជាក់ស្តែងរបស់សន្តតិវង្សលូ ។
ចំពោះទស្សនវិជ្ជា ខុងជឺ បានឲ្យតំលៃ ទៅលើសីលធម៌ មនុស្សធម៌ និងសច្ចធម៌ ។ តាមទស្សនៈ ខុងជឺ នៅក្នុងសង្គម មានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា ។ មនុស្សប្រភេទទីមួយ ជាមនុស្សប្រកបដោយគតិបណ្ឌិត ដែលសុខចិត្តលះបង់គុណប្រយោជន៍ គ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌ និងដើម្បីបណ្តុះកិត្តិស័ព្ទរបស់ខ្លួន ។ ចំណែកមនុស្សប្រភេទទីពីរ ជាប្រភេទមនុស្សសាមញ្ញ ដែលសុខចិត្តលះបង់យុត្តិធម៌ កិត្តិយសដើម្បីស្វែងរកគុណប្រយោជន៍ ។
ខុងជឺបានបែងចែកទស្សនៈដូចខាងក្រោម
មនុស្សធម៌= ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ទោះស្ថិក្នុងសភាពបែបណាក៏ដោយ ។ ខុងជឺមើលឃើញសង្រ្គាម ជាប្រភពនៃអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលពួកមនុស្ស ធ្វើទៅលើសត្វ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ព ចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ កាត់ជើង បោះទៅលើចុងលំពែង ចាប់មនុស្សយកទៅស្រុះទឹកក្តៅដូចជាស្រុះមាន់ គាបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម ។ល។ អំពើទាំងនេះ សុទ្ធសឹង ជាអំពើអមនុស្សធម៌ ។
យុត្តិធម៌= ខុងជឺ មើលឃើញយុត្តិធម៌ ក្នុងរូបភាពពីរយ៉ាង គឺយុត្តិធម៌នៅក្នុងសង្គមនិងយុត្តិធម៌នៅក្នុង គ្រួសារ ។ ដំបូងឡើយ យុត្តិធម៌ កើតមាននៅក្នុងគ្រួសារជាមុនសិន ក្រោយមក ទើបវារាលដាលដល់សង្គម ។ ខុងជឺ មើលឃើញយុត្តិធម៌ពួនសំងំនៅក្នុងចិត្ត និងកាយវិការរបស់មនុស្ស ។ ហេតុនេះ ដើម្បីឲ្យយុត្តិធម៌សង្គមកើតមានឡើង ជំហ៊ានទីមួយ ត្រូវធ្វើឲ្យមានយុត្តិធម៌ នៅក្នុងគ្រួសារជាមុនសិន ។ ខុងជឺ បានឈរលើទស្សនៈថា «កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ខ្លួន» ។
សីលធម៌= ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈទាំងអស់ នៅក្នុងសង្គមនិងគ្រប់ស្រទាប់វណ្ណៈ ទាំងអស់ នៅក្នុងគ្រួសារ ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន នៅចំពោះមុខគ្រួសារ និងចំពោះមុខច្បាប់ផងដែរ ។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្ម ឲ្យសមនឹងកំហុស ដែលគេបានសាង ។ ប្រសិនបើកំហុសនោះ ធ្ងន់ដល់ប្រហារជីវិត អ្នកទោស ត្រូវតែហ៊ានធ្វើអត្តឃាតខ្លួនឯង ។ ទស្សនៈ របស់លោកខុងជឺ សង្កត់ធ្ងន់ថា «មនុស្សម្នាក់ៗ ត្រូវមានស្មារតីអៀនខ្មាស់ ត្រូវតែចេះយល់នូវអ្វី ដែលត្រឹមត្រូវយុត្តិធម៌ សម្រាប់ជីវិត» ។ ខុងជឺ បានបង្កើតសីលធម៌មួយទៀត ហៅថា «ជិន» មានន័យថា «ស្រលាញ់ អ្នកដទៃ» ដោយខុងជឺ មានបំណង ឲ្យអ្នកសិក្សាស្រលាញ់ផលប្រយោជន៍ និងជីវិតអ្នកដទៃ ឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន ។
សីលធម៌នោះគឺ
-ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
-ធ្វើគុណទៅហើយ បើបានផលអាក្រក់វិញ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ ។
-អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។
-អំពើណា ដែលអ្នកស្រលាញ់ ចង់បាន ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើនូវអំពើនោះទៅអ្នកដទៃជាមុនសិន ។
-អំពើណា ដែលធ្វើទៅហើយ បានទទួលផលដល់ខ្លួនឯងហើយ មានទុក្ខដល់អ្នកដទៃ សូមជៀសវាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ។
-បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទោសវិញ ចូររត់គេច ឲ្យផុតពីទុក្ខទោសនោះ ឲ្យបានមុនទុក្ខទោសនោះ មកដល់ ។
-បើធ្វើប្រយោជន៍ហើយ សូមកុំរំលឹកគុណទាំងនោះនៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេ ទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ ។
-ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ ទើបប្រសើរជាង ។
-អ្វីដែលអ្នកមិនសប្បាយចិត្ត ចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍ លើមនុស្សដែលនៅក្រោមបង្គាប់អ្នក ឲ្យសោះ ។
គុណធម៌របស់ខុងជឺ
គុណធម៌ របស់ខុងជឺ គឺសំដៅលើចិត្តមេត្តា ករុណា និងភាពត្រឹមត្រូវ ។ លោកថា «មនុស្សម្នាក់ៗ នៅក្នុងសង្គម សុទ្ធតែមានកាតព្វកិច្ច ដែលគួរធ្វើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេ ត្រូវប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ» ។ នេះទើបហៅថា «គុណធម៌» ។ តែបើគ