🔊សម្តេច🔊
បកប្រែ ពីសៀវភៅសរសេរជាភាសាអង់គ្លេសដែលមានចំណងជើងលំនាំដើមឈ្មោះ "The Prince" របស់ Niccolo Machiavelli , ដោយបណ្ឌិត
យូ គីមមួយ, ជាសៀវភៅដែលអ្នកនយោបាយគ្រប់រូប និងនិស្សិតវិទ្យាសាស្ត្រនយោបាយទាំងអស់ មានការចាំបាច់ត្រូវអាន! ១៩៩៦, PDF: https://drive.google.com/file/d/1P0T2AnIn_iXocWBUrHq7LEOgxUmGQ1sl/view?usp=drivesdk , by YouTube: https://bit.ly/3d7A039 , គតិដ៏ខ្ពង់ខ្ពស់ទាំង៦ឃ្លាពីលោក Niccolò Machiavelli ជាអ្នកនិពន្ធសៀវភៅ«The Prince» ដែលមានឥទ្ធិពលបំផុតក្នុងវិស័យនយោបាយ
លោក Niccolò Machiavelli ត្រូវបានគេប្រសិទ្ធិនាមថា បិតាវិទ្យាសាស្ត្រនយោបាយសម័យទំនើបជនជាតិអ៊ីតាលី ហើយលោកបាននិពន្ធសៀវភៅដ៏ល្បីល្បាញមួយឈ្មោះថា «The Prince» ដែលសៀវភៅនេះមានទ្រឹស្ដី និង ការការសម្រេចចិត្តទាក់ទងនឹងវិស័យនយោបាយជាច្រើន។ ខាងក្រោមនេះជាសម្រង់សម្តីសំខាន់ៗរបស់លោក៖ ១) «សុខចិត្តឲ្យគេខ្លាច ជាជាងឲ្យគេស្រលាញ់ ប្រសិនបើយើងមិនអាចធ្វើបានទាំងពីរក្នុងពេលតែមួយ»។ ២) «វិធីសាស្ត្រដំបូងក្នុងការវាយតម្លៃអំពីប្រាជ្ញារបស់អ្នកដឹកនាំម្នាក់ គឺយើងត្រូវសម្លឹងមើលកូនចៅនៅជុំវិញខ្លួន»។ ៣) «បើអ្នកមានការតាំងចិត្តដ៏មហិមានោះ ទោះជួបការលំបាកប៉ុណ្ណាក៏គ្មានបញ្ហាដែរ»។ ៤) «តួនាទីមិនអាចធ្វើឲ្យមនុស្សមានកិត្តិយសនោះទេ តែលុះត្រាតែមនុស្សនោះផ្តល់តម្លៃដល់តួនាទីនោះ»។ ៥) «ជាទូទៅ មនុស្សមិនទុកចិត្តរបស់ថ្មី ដែលពួកគេមិនទាន់មានពិសោធន៍ ឬ ឆ្លងកាត់នោះឡើយ»។ ៦) «មហិច្ឆតារបស់មនុស្សវិវឌ្ឍពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀត។ ដំបូង ពួកគេព្យាយាមការពារខ្លួនឯងពីការវាយប្រហាររបស់អ្នកដទៃ ក្រោយមកទៀតពួកគេចាប់ផ្ដើមវាយប្រហារអ្នកដទៃម្ដង»។