ចំណុចស្នូលនៃជំនឿគ្រីស្ទបរិស័ទ និងដំណឹងល្អ គឺបុគ្គល និងការសម្រេចព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ក្រៅពីការដែល «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម» (យ៉ូហាន ១:១៤) និងការដែលព្រះរាជបុត្រាបានយាងមកយកកំណើតជាមនុស្ស រួចមានព្រះជន្មគង់នៅ និងសុគតជំនួសយើងក្នុងនាមជាព្រះអង្គសង្គ្រោះ នោះគ្មានសេចក្ដីសង្គ្រោះណាផ្សេងឡើយ។ ក្រៅពីការដែលព្រះរាជបុត្រាដ៏នៅអស់កល្បជានិច្ចបានយាងមកយកកំណើតជាមនុស្ស ហើយធ្វើជាអ្នកតំណាងនៃការតាំងសញ្ញាថ្មី នោះនឹងគ្មានសេចក្ដីសង្គ្រោះណាផ្សេងសម្រាប់លោកីយ៍នេះឡើយ។
ការដែលយើងគិតឲ្យកាន់តែស៊ីជម្រៅអំពីការយាងមករបស់ព្រះអម្ចាស់ គឺជាការដ៏ល្អណាស់។ ខាងក្រោមនេះរៀបរាប់ពីចំណុច១០យ៉ាងដែលយើងគួរយល់។
Hosted on Acast. See acast.com/privacy for more information.