Listen

Description

នៅ
សព្វ
ថ្ងៃ
នេះ យើង
សង្កេត
ឃើញ
ថា មនុស្ស
ដែល
ប្រកាស
ដំណឹង
ល្អ គេ
ផ្ដោត
ខ្លាំង
តែ
ទៅ
លើ
ឈើ
ឆ្កាង
ប៉ុណ្ណោះ។ គេ
មិន
សូវ
អើពើ
ចំពោះ
ការ
រស់
ឡើង
វិញ
ទេ ឬ
ក៏
គេ
គ្រាន់
តែ
និយាយ
បន្តិច
បន្តួច
អំពី
ចំណុច
នេះ
ប៉ុណ្ណោះ។ ផ្ទុយ
ទៅ
វិញ យើង
ឃើញ
ថា ការ
ប្រកាស
ដំណឹង
ល្អ
នៅ
ក្នុង
កណ្ឌ
គម្ពីរ
កិច្ចការ តែង
តែ
ផ្ដោត
ទៅ
លើ
ការ
រស់
ឡើង
វិញ
របស់
ព្រះ
យេស៊ូវ ហើយ
មិន
សូវ
និយាយ
អំពី
ការ
សុគត
របស់
ទ្រង់
ទេ។ ពួក
សាវ័ក
ផ្ដោត
ខ្លាំង
ទៅ
លើ
ការ
រស់
ឡើង
វិញ ជា
ជាង
ទៅ
លើ
ឈើ
ឆ្គង។

នេះ
ជា
រឿង
មួយ
គួរ
ឲ្យ
សោក
ស្ដាយ
ណាស់ ព្រោះ
ក្រុមជំនុំ
ហាក់
បី
ដូច
ជា
រីករាយ ហើយ
អរសប្បាយ
តែ
មួយ
ដង
ប៉ុណ្ណោះ
ក្នុង
មួយ
ឆ្នាំ នៅ
ពេល
បុណ្យ
ព្រះ
អង្គ
មាន
ព្រះ
ជន្ម
រស់
ឡើង
វិញ។ តាម
ពិត
ទៅ រាល់
ថ្ងៃ
អាទិត្យ
គួរ
តែ
ជា
ថ្ងៃ
ដែល
ព្រះ
អង្គ
រស់
ឡើង
វិញ។ មូល
ហេតុ
ដែល
ក្រុម
ជំនុំ
ជំនាន់
មុន
ចាប់
ផ្ដើម
ជួប
ជុំ
គ្នា
នៅ
ថ្ងៃ
ទី
មួយ
នៃ
សប្ដាហ៍ គឺ
ដោយ
ព្រោះ
តែ
ពួក
គាត់
ចង់
អបអរសាទរ
ចំពោះ
ការ
ដែល
ព្រះ
យេស៊ូវ
បាន
យក
ឈ្នះ
លើ
សេចក្ដី
ស្លាប់។ ចូរ
នឹក
ស្រមៃ
ទៅ
មើល
ថា តើ
ការ
ក្រុម
ជំនុំ
ប្រជុំ
រាល់
ថ្ងៃ
អាទិត្យ
នឹង
មាន
លក្ខណៈ
បែប
ណា ប្រសិនបើ
ការ
ជួប
ជុំ
គ្នា
នោះ
គឺ ដើម្បី
អបអរសាទរ
ចំពោះ
ការ
រស់
ឡើង
វិញ
របស់
ព្រះ
យេស៊ូវ។

២. ការ
ជឿ
ថា ព្រះ
យេស៊ូវ
បាន
រស់
ឡើង
វិញ
ខាង

សាច់
ឈាម គឺ
ជា
មូល
ដ្ឋាន
នៃ
គោល
ជំនឿ
គ្រីស្ទ
បរិស័ទ

មិន
ថា
និកាយ
ណា
មួយ
នៅ
ក្នុង
ជំនឿ
គ្រីស្ទ
បរិស័ទ
ទេ គឺ
សុទ្ធ
តែ
ជឿ
លើ
សេចក្ដី
ពិត
ដ៏
សាមញ្ញ
មួយ
ដែល
ថា
៖ ផ្នូរ
នៅ
ទទេ។ គ្រប់
និកាយ
ទាំង
អស់
សុទ្ធ
តែ
ជឿ
លើ
សេចក្ដី
ពិត
នេះ។ មាន
តែ
និកាយ
សេរីនិយម
មួយ
ចំនួន
ប៉ុណ្ណោះ
ដែល
មិន
ជឿ
ថា ព្រះ
យេស៊ូវ
បាន
រស់
ឡើង
វិញ
ខាង

សាច់
ឈាម ហើយ
ដោយសារ
គេ
មិន
ជឿ ដូច្នេះ
គេ
មិន
មាន
សិទ្ធិ
រាប់
ខ្លួន
ថា
ជា
គ្រីស្ទបរិស័ទ
ទេ។

នៅ
ក្នុង
សៀវភៅ
របស់
ខ្ញុំ
ដែល
មាន
ចំណងជើង
ថា Raised With Christ ខ្ញុំ
បាន
ផ្ដល់
អត្ថ
ន័យ
អំពី
ភាព
ជា
គ្រីស្ទ
បរិស័ទ
ថា៖ គ្រីស្ទបរិស័ទ គឺ
ជា
បុគ្គល
ដែល
ជឿ
ថា
ព្រះ
យេស៊ូវ
ពិត
ជា
បាន
រស់
ឡើង
វិញ
ខាង

សាច់
ឈាម
មែន ហើយ
ក៏
ជា
បុគ្គល
ដែល
រស់
នៅ
ដោយ
ពឹង
លើ
ការ
រស់
ឡើង
វិញ

ដែរ។

ខ្ញុំ
បង្កើត
អត្ថ
ន័យ
ខាង
លើ
នេះ
ដោយ
ពឹង
លើ
សេចក្ដី
សន្យា
ដ៏
ច្បាស់
លាស់
របស់
សាវ័ក ប៉ុល «ព្រោះ
បើ
មាត់
របស់
អ្នក
ប្រកាស
ថា
ព្រះ
យេស៊ូវ
ជា
ព្រះអម្ចាស់ ហើយ
ជឿ
នៅ
ក្នុង
ចិត្ត
ថា
ព្រះជាម្ចាស់
បាន
ប្រោស
ព្រះអង្គ
ឲ្យ
រស់
ពី
ការ
សោយ
ទិវង្គត
ឡើង
វិញ
មែន នោះ
អ្នក
នឹង
ទទួល
បាន
សេចក្ដី
សង្គ្រោះ» (រ៉ូម ១០:៩ គគខ)។

--------------------------------------------------------------------------------------

លោកអ្នកអាចអានមេរៀនពេញតាមរយៈ Link ខាងក្រោមនេះ៖

https://plovpit.com/resurrection-of-jesus/


Hosted on Acast. See acast.com/privacy for more information.