អានឡើងវិញនៅក្នុង Link ខាងក្រោមនេះ៖ https://plovpit.com/reasons-to-read-bible/ ៤ហេតុផលដែលយើងមិនត្រូវបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ 4 Reasons We Must Not Disregard God’s Word ១. ព្រះបន្ទូលដ៏រស់ព្រះ ២. ព្រះបន្ទូលដ៏មុតស្រួច ៣. ព្រះបន្ទូលដ៏ពេញដោយការជ្រាបដឹង ៤. ព្រះដ៏គិតគូរ ខ១៣គឺជាខដ៏ល្អមួយដែលពណ៌នាអំពីការជ្រាបរបស់ព្រះជាម្ចាស់ «គ្មានអ្វីកើតមកដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់»។ ព្រះជាម្ចាស់ទតឃើញគ្រប់អ្វីៗទាំងអស់។ ការនេះអាចជារឿងមួយដែលធ្វើឲ្យយើងមិនសូវស្រួលចិត្ត ប្រសិនបើយើងមានអ្វីលាក់កំបាំង។ កណ្ឌគម្ពីរ សុភាសិត ១៥:៣ បានចែងថា «ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង»។ អ្នកនិពន្ធកណ្ឌគម្ពីរ ទំនុកដំកើង ៩០:៨ ក៏បានលើកឡើងដូចនោះដែរថា «ទ្រង់បានដាក់អស់ទាំងអំពើទុច្ចរិតរបស់យើងខ្ញុំនៅចំពោះទ្រង់ ព្រមទាំងអំពើបាបដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់ផង»។ នោះជាសេចក្ដីពិតដ៏ពិតត្រង់។ ប៉ុន្តែ ការប្រៀបធៀបដែលពណ៌នាអំពីការជ្រាបរបស់ព្រះជាម្ចាស់ គឺពិតជាការដ៏គួរឲ្យស្ញែងខ្លាចមែន ចំពោះអស់អ្នកដែលគិតថា គេអាចគេចវេសពីព្រះនេត្ររបស់ទ្រង់បាន «គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់»។ «គ្រប់ទាំងអស់» មានន័យថា អ្វីៗគ្រប់យ៉ាង គ្រប់ទាំងមនុស្ស គឺនៅអាក្រាតចំពោះព្រះនេត្រទ្រង់។ គ្មានអ្វីដែលយើងអាចលាក់បាំងពីទ្រង់បានឡើយ។ គ្រប់ទាំងអស់គឺនៅក្នុងកណ្ដាប់ព្រះហត្ថរបស់ព្រះជាម្ចាស់ ពោលគឺងាយនឹងឈឺចាប់ ហើយគ្មានអ្នកណាអាចជួយបានឡើយ។ សូមឲ្យដាវដែលមានមុខពីរដែលទុកសម្រាប់ជំនុំជម្រះ និងសម្រាប់បន្សុទ្ធយើងបានព្រះពរ។ ព្រះជាម្ចាស់បានកាត់យើងយ៉ាងជ្រៅ ដើម្បីឲ្យយើងអាចនឹងស្លាប់។ ហើយទ្រង់កាត់យើងម្ដងទៀតដោយព្រះបន្ទូលរបស់ទ្រង់ ដើម្បីឲ្យយើងអាចនឹងមានជីវិត។ សម្គាល់៖ យើងដកស្រង់ឯកសារចេញពី Hebrews: An Anchor for the Soul ដែលជាផ្នែកមួយនៃគន្ថៈធិប្បាយព្រះគម្ពីរជាស៊េរីដែលមានចំណងជើងថា Preaching the Word និពន្ធដោយលោកគ្រូ R. Kent Hughes។ ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។ បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ ដកស្រង់ខ្លះៗចេញពី https://www.crossway.org/articles/4-reasons-we-must-not-disregard-gods-word/ ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.