ទេ! ការគ្រប់គ្រង និងបង្រៀនគឺជាតួនាទីចម្បងរបស់គ្រូគង្វាល ឬអ្នកចាស់ទុំ (១ធីម៉ូថេ ៥:១៧)។ បញ្ជីលក្ខណសម្បត្តិរបស់ពួកចាស់ទុំមិនបានរម្លឹកអំពីអំណោយទាននៃការថ្លែងទំនាយក្នុងនោះទេ ប៉ុន្តែបានរម្លឹកអំពីសមត្ថភាពនៃការបង្រៀន (១ធីម៉ូថេ ៣:២)។ នៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:១១ ហោរាមានលក្ខណៈខុសពីគ្រូគង្វាល-គ្រូបង្រៀន។ ទោះបើបុរសរៀនបានអំពីការអធិប្បាយព្រះបន្ទូលដែលស្ត្រីបានអធិប្បាយក្ដី ក៏សាវ័ក ប៉ុល បានបង្ហាញអំពីលក្ខណៈខុសគ្នារវាងអំណោយទាននៃការថ្លែងទំនាយ និងអំណោយទាននៃការបង្រៀន (រ៉ូម ១២:៦-៧; ១កូរិនថូស ១២:២៨)។ គ្មានកន្លែងណាដែលស្ត្រីត្រូវបានហាមឃាត់មិនឲ្យថ្លែងសេចក្តីទំនាយនោះទេ។ សាវ័ក ប៉ុល គ្រាន់តែធ្វើការដាក់កម្រិតអាកប្បកិរិយាដែលពួកគេថ្លែងទំនាយ ដើម្បីកុំឲ្យខូចគោលការណ៍នៃភាពជាអ្នកដឹកនាំខាងព្រលឹងវិញ្ញាណរបស់បុរស (១កូរិនថូស ១១:៥-១០)។
Hosted on Acast. See acast.com/privacy for more information.