ឧបមាថា មានអ្នកដឹកនាំមួយចំនួនក្នុងក្រុមជំនុំរបស់អ្នកបង្រៀនថា ព្រះជាម្ចាស់បង្កើតពិភពលោក ហើយព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់ ហើយទ្រង់ស្រឡាញ់មនុស្សគ្រប់ៗគ្នា។ ទ្រង់បានបង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ ដែលនេះមានន័យថា យើងមានតម្លៃ។ ព្រះជាម្ចាស់ប្រទានព្រះគម្ពីរ ដែលបានសរសេរចុះអំពីគំនិតដ៏អស្ចារ្យជាច្រើនអំពីទ្រង់ និងសារកំសាន្តចិត្តដល់យើងទៀតផង។ ព្រះជាម្ចាស់ស្រឡាញ់សេចក្ដីយុត្តិធម៌ និងមានក្ដីមេត្តាករុណា ដូច្នេះយើងត្រូវប្រព្រឹត្តល្អចំពោះមនុស្សទាំងអស់ ពោលគឺមិនត្រូវប្រព្រឹត្តអាក្រក់ដល់អ្នកដទៃណាឡើយ! ព្រះជាម្ចាស់ស្រឡាញ់ពិភពលោក ហេតុនេះហើយបានជាទ្រង់ប្រទានព្រះយេស៊ូវគ្រីស្ទឲ្យយាងមកសុគតលើឈើឆ្កាង ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ គឺអនុញ្ញាតឲ្យទ្រង់មានបទពិសោធន៍រងទុក្ខជាមនុស្ស ដែលត្រូវបានគេសង្កត់សង្កិននៅក្នុងពិភពលោកនេះ ហើយនិងអនុញ្ញាតឲ្យទ្រង់ធ្វើជាគំរូពីសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងត្រាប់តាម។ ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយព្រះយេស៊ូវនឹងយាងមកម្តងទៀត ដើម្បីបង្កើតពិភពលោកថ្មីដ៏ល្អឥតខ្ចោះមួយ។
និពន្ធដោយ៖ លោកគ្រូ រ៉ូហ្វ លេភិឡារ
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក ឈាង បូរ៉ា
ដកស្រង់ខ្លះៗចេញពី dkdl.org ដោយមានការអនុញ្ញាត។
https://plovpit.com/beliefs-that-destroys-the-church/
Hosted on Acast. See acast.com/privacy for more information.