សេចក្ដីតាំងសញ្ញា (សម្ព័ន្ធមេត្រី) ជាកិច្ចព្រមព្រៀងរវាងភាគីពីរ ដែលត្រូវតែរក្សានូវកាតព្វកិច្ចនៃសេចក្តីតាំងសញ្ញា ហើយអាចទទួលជាផលប្រយោជន៍ ឬទណ្ឌកម្ម អាស្រ័យទៅលើភាគីទាំងពីរ តើពួកគេបានធ្វើ តាមការព្រមព្រៀងដែរឬទេ? ប៉ុន្តែ សម្រាប់សេចក្តីតាំងសញ្ញារបស់ព្រះជាម្ចាស់ និងមនុស្ស វាមានលក្ខណៈពិសេសជាង ពីព្រោះជាសេចក្តីតាំងសញ្ញាដែលមិនមានភាពស្មើគ្នា ដោយព្រោះព្រះជាម្ចាស់ជាអ្នកប្រទាន ដល់មនុស្សជានិច្ច ហើយមនុស្សគ្រាន់តែជាអ្នកទទួលតែប៉ុណ្ណោះ។ យើងឃើញថាក្នុងព្រះគម្ពីរទាំងមូលមានការតាំងសញ្ញារវាងព្រះជាម្ចាស់ នឹងមនុស្ស តាំងពីលោកុប្បត្ដិ ប៉ុន្តែសេចក្តីតាំងសញ្ញាចាស់ នឹងសេចក្តីតាំងសញ្ញាថ្មីមានលក្ខណៈខុសគ្នានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់ទ្រង់បានតាំងសញ្ញាជាមួយនឹងរាស្ត្រអ៊ីស្រាអែល ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវទ្រង់បានតាំងសញ្ញាជាមួយនឹងមនុស្ស ដែលទទួលជឿព្រះអង្គ។ ហេតុអ្វីបានជាមានលក្ខណៈខុសគ្នា?
និពន្ធដោយ៖ អ្នកគ្រូ ឃឿន សុខា
ពិនិត្យ និងផ្ទៀងផ្ទាត់ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក ឯក សត្យា និង លោក Ryan Quey
Hosted on Acast. See acast.com/privacy for more information.