Listen

Description

តាំង​ពី​មុន​ពេល​យើង​បាន​កើត​មក​ម្ល៉េះ ព្រះ​ជាម្ចាស់​បាន​ចាត់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជបុត្រា​តែ​មួយ​អង្គ​គត់​របស់​ព្រះ​អង្គ​ឲ្យ​មក​សុគត​ជំនួស​យើង ដើម្បី​ឲ្យ​យើង​មាន​ឱកាស​ទទួល​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច។ ដោយ​សារ​តែ​ព្រះ​គុណ​ដ៏​ល្អ​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​យើង នោះ​ហើយ​បាន​ជា​អំណោយ​ទាន​ដ៏​ល្អ​មួយ​នេះ​បាន​មក​ដល់​យើង៖ «ដ្បិត​គឺ​ដោយ​ព្រះ​គុណ​ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ដោយ​សារ​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន» (អេភេសូរ ២:៨-៩)។ យើង​មិន​ចាំ​បាច់​ទិញ​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ទេ ដោយ​យើង​គ្រាន់​តែ​ទទួល​យក​តែ​ប៉ុណ្ណោះ។


Hosted on Acast. See acast.com/privacy for more information.