Listen

Description

ក្រុម​ស៊ីនឆន់ជី​បដិសេធ​គោលលទ្ធិ​ព្រះត្រៃឯក។ ក្រុម​ស៊ីនឆន់ជី​អះអាង​ថា មនុស្ស​ទាំងអស់​ជា​ទេវតា​ដែល​បាន​ចុះ​មក​ផែន​ដី។ ក្រុម​ស៊ីនឆន់ជី​ជឿ​ជាក់​ថា មាន​តែ ​លី ម៉ាន់ហ៊ី​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​មាន​សមត្ថភាព​បកស្រាយ​ព្រះបន្ទូល​នៃ​ព្រះ​យ៉ាង​ត្រឹមត្រូវ។  លី ម៉ាន់ហ៊ី មាន​អាយុ​៩០​ឆ្នាំ​ហើយ​ គាត់​នឹង​មិន​រស់​ពី​ស្លាប់​ឡើងវិញ ដូច​ព្រះ​យេស៊ូវ​គ្រីស្ទ​ពិត​ទេ។ គាត់​នឹង​មិន​នាំ​សមាជិក ១៤៤០០០ នាក់​ទៅ​ស្ថានសួគ៌​ទេ។ មិន​យូរ​មិនឆាប់​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ថា គាត់​ជា​មនុស្ស​ធម្មតា ដែល​គ្មាន​អំណាច​លើ​អំពើ​បាប និង​សេចក្ដី​ស្លាប់​ទេ។ មាន​តែ​ព្រះ​គ្រីស្ទ​ពិត​ ដែល​ព្រះ​គម្ពីរ​បាន​ចែង​តែ​ប៉ុណ្ណោះ ដែល​មាន​អំណាច​លើ​អំពើ​បាប និង​សេចក្ដី​ស្លាប់។ ក្រុមប្រឹក្សា ​និង​និកាយ​ប្រូតេស្ដង់​ទាំងអស់​នៅ​ប្រទេស​កូរ៉េ​ បាន​រួមគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រមាន​ថា ​ស៊ីនឆន់ជី​គឺ​ជា​ក្រុម​ខុសឆ្គង ​ហើយ​លី ម៉ាន់ហ៊ី​គឺ​ជា​គ្រូ​ក្លែងក្លាយ។  មធ្យោបាយ​ក្រុម​ស៊ីនឆន់ជី គឺ​លួច​ក្រុមជំនុំ និង​សមាជិក​ក្រុមជំនុំ សូម​ចាំ​ថា ​ក្រុម​ខុសឆ្គង​តែងតែ​ព្យាយាម​លួច​ក្រុមជំនុំ និង​សមាជិក​ក្រុម​ជំនុំ​ ពីព្រោះ​ការ​នោះ​ងាយស្រួល​ជាង​ការ​បង្កើត​ក្រុម​ជំនុំ​ខ្លួន​ឯង។  

----------------------------------------------------------- 

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។


Hosted on Acast. See acast.com/privacy for more information.