Listen

Description

ដូច្នេះ រាស្ដ្រ​របស់​ព្រះ​អង្គ​ត្រូវ​ល្បង​ល​ដល់​ពួក​គ្រូៗ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ត្រឹមត្រូវ​ឬ​អត់។ ម្យ៉ាង​វិញ​ទៀត យើង​ស្គាល់​សេចក្ដី​ពិត​តាម​រយៈ​ព្រះ​គម្ពីរ ដែល​ជា​ការ​បើក​សម្ដែង​ប្រកប​ដោយ​អំណាច​របស់​ព្រះ​អង្គ។ នោះ​មាន​ន័យ​ថា យើង​អាច​ស្គាល់​ពី​ការ​បើក​សម្ដែង​របស់​ព្រះ​ជា​ម្ចាស់​តាម​រយៈ​ការ​ស្វែង​យល់​ព្រះ​បន្ទូល​របស់​ទ្រង់។ ដូច្នេះ យើង​ត្រូវ​ប្រើ​គំនិត​ប្រាជ្ញា​របស់​យើង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​សិក្សា​ព្រះ​បន្ទូល​របស់​ទ្រង់​ទាំង​នេះ​ដូច​ក្រុម​ជំនុំ​បេរា​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ១៧:១១។ នេះ​គឺ​ជា​ហេតុ​ផល​មួយ​ផ្សេង​ទៀត​ដែល​មនុស្ស​ម្នា​ងាយ​ស្រួល​ធ្លាក់​ទៅ​ក្នុង​ការ​បោក​បញ្ឆោត នៅ​ពេល​ដែល​គ្រូ​ប្រកាស​ពី​បទ​ពិសោធន៍​អស្ចារ្យ។

ទាញយកមេរៀន​ដោយឥតគិតថ្លៃ

https://plovpit.com/false-teachers/


Hosted on Acast. See acast.com/privacy for more information.