ការនិយាយដើមគេគឺឆ្ងាញ់មាត់ណាស់ចំពោះអ្នកនិយាយ និងអ្នកស្ដាប់។ «ពាក្យសម្ដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់១ម៉ាត់ ដែលលេបចុះទៅក្នុងពោះ» (សុភាសិត ១៨:៨)។ ម្ហូបយ៉ាងឆ្ងាញ់មួយម៉ាត់គឺពិតជាមានពេញទៅដោយភាពអរសប្បាយ ហើយក៏គួរឲ្យចង់ហូបដែរ ចង់លេបដោយអាត្មានិយម ពោលគឺយើងចង់ញ៉ាំដូចយើងញ៉ាំម្ជូរជាមួយនឹងអំបិលម្ទេសអញ្ចឹង។ ប៉ុន្តែ បើនិយាយឲ្យខ្លីទៅ ពាក្យសម្ដីបេះបួយនិយាយដើមគេវាមិនគ្រាន់តែបង្កឲ្យមានភាពឆ្ងាញ់មាត់ក្នុងអណ្ដាតរបស់យើងតែប៉ុណ្ណោះទេ តែវា «ចូរទៅក្នុងពោះ» យើងតែម្ដង ដោយអះអាងថា វានឹងបំពេញសេចក្ដីប្រាថ្នាដ៏ជ្រាលជ្រៅនៃដូងចិត្តរបស់យើង។
និពន្ធដោយ៖ លោកគ្រូ Stephen Witmer
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និងកញ្ញា យ៉ុន សាឯម
ដកស្រង់ខ្លះៗចេញពី Desiring God ដោយមានការអនុញ្ញាត។
https://plovpit.com/gossip-says-more-about-me/
Hosted on Acast. See acast.com/privacy for more information.