ព្រះគុណមិនមែនគ្រាន់តែជាបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ក្នុងការប្រព្រឹត្តអំពើល្អសម្រាប់យើង នៅពេលដែលយើងមិនស័ក្តិសមក្នុងការទទួលវានោះទេ។ តាមពិតទៅ វាគឺជាអំណាចផ្ទាល់ពីព្រះជាម្ចាស់ក្នុងការដែលព្រះអង្គអនុម័ត និងប្រព្រឹត្តឡើងក្នុងយើង និងសម្រាប់យើង។
ព្រះគុណរបស់ព្រះជាម្ចាស់គឺជាការអនុញ្ញាតរបស់ទ្រង់ក្នុងសាវ័ក ប៉ុល ដើម្បីធ្វើឲ្យសាវ័ក ប៉ុល ខិតខំធ្វើការ៖ «ដោយព្រះគុណនៃព្រះ . . . ខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់» ដូច្នេះ នៅពេលដែលសាវ័ក ប៉ុល លើកឡើងថា «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា» គាត់ក៏បានបន្ថែមថា «ដ្បិតគឺជាព្រះហើយ ដែលបណ្ដាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ» (ភីលីព ២:១២-១៣) ។ ព្រះគុណគឺជាអំណាចពីព្រះជាម្ចាស់ក្នុងការធ្វើទង្វើល្អក្នុងយើង និងសម្រាប់យើង។
ព្រះគុណគឺពីអតីតកាល ហើយក៏នៅអនាគតកាលដែរ។ វាគឺជាក្បាលទឹកដែលធ្លាក់ឥតឈប់ឈរលើជ្រោះទឹកធ្លាក់ដ៏សែនតូចនៃបច្ចុប្បន្នកាលនេះ ដែលហូរចេញពីទន្លេនៃព្រះគុណដ៏ធំមហិមាដែលមកដល់យើងពីអនាគតកាល ដែលធ្លាយចូលជលដ្ឋានដែលចេះតែកើនឡើងៗនៃព្រះគុណនៅឯអតីតកាល។
ប្រាំនាទីខាងមុខនេះ លោកអ្នកនឹងទទួលបានព្រះគុណដែលទ្រទ្រង់មកក្នុងលោកអ្នកដែលកើតចេញពីអនាគតកាល ហើយលោកអ្នកក៏នឹងផ្ដុំប្រាំនាទីបន្ថែមទៀតនៃព្រះគុណក្នុងជលដ្ឋានសម្រាប់អតីតកាល។ ការឆ្លើយតបដ៏ត្រឹមត្រូវចំពោះព្រះគុណដែលលោកអ្នកបានទទួលបទពិសោធន៍ពីអតីតកាលគឺការអរព្រះគុណ ហើយការឆ្លើយតបដ៏ត្រឹមត្រូវចំពោះព្រះគុណសន្យាសម្រាប់លោកអ្នកនៅឯអនាគតកាលគឺជំនឿ។ យើងអរព្រះគុណព្រះអង្គសម្រាប់ព្រះគុណនៅឯអតីតកាលនៅឆ្នាំមុននេះ ហើយយើងក៏មានទំនុកចិត្តក្នុងព្រះគុណនៅឯអនាគតកាលសម្រាប់ឆ្នាំថ្មីដែរ។
និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/articles/grace-for-the-new-year ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.