កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំ (ម៉ៃ) អង្គុយផឹកកាហ្វេជាមួយនឹងមិត្តចាស់នៅមហាវិទ្យាល័យ ហើយស្តាប់គាត់ពន្យល់ពីរបៀបដែលទស្សនៈចំពោះព័ន្ធកិច្ចរបស់គាត់បានផ្លាស់ប្ដូរតាំងពីយើងនៅជានិស្សិតមកម៉្លេះ។ ឥឡូវនេះ គាត់ស្ថិតក្នុងភាពជាអ្នកដឹកនាំលើព័ន្ធកិច្ចមហាវិទ្យាល័យនៅក្នុងទីស្នាក់ការសាកលវិទ្យាល័យក្នុងស្រុកមួយចំនួន ហើយគាត់កំពុងពន្យល់ពីការសម្រេចចិត្តរបស់ពួកគេថាមិនមានលក្ខណៈ «ការយកឈើឆ្កាងជាចំណុចស្នូល» (ពាក្យរបស់គាត់) ដូចដែលយើងទាំងពីរធ្លាប់មានកាលពី ១៥ ឆ្នាំមុនទៀតឡើយ៖ «ម៉ៃ! អ្នកដឹងទេ យើងប្រាថ្នាមិនចង់បានបែបដូច្នេះទេ…គោលលទ្ធិ។ ឈើឆ្កាងពិតជាមានសារៈសំខាន់ គឺពិតប្រាកដ។ ប៉ុន្តែយើងមិនចង់ជាប់គាំងក្នុងជម្លោះនៅសតវត្សរ៍ទីដប់ប្រាំមួយអំពីដង្វាយធួននឹងបាបនោះទេ។ យ៉ាងណាមិញ ព្រះយេស៊ូវ បានប្រើរូបភាពផ្សេងៗជាច្រើន ដើម្បីពណ៌នាអំពីសេចក្ដីសង្គ្រោះរបស់ទ្រង់ ដែលដូចជាគ្រាប់ពូជតូចល្អិតដែលកំពុងលូតលាស់។ យើងចង់ពង្រីកនគររបស់ព្រះ ដោយប្រកាសដំណឹងល្អដល់ជនក្រីក្រ និងសេរីភាពដល់អ្នកជាប់ឃុំឃាំង។ មានការងារល្អដែលយើងត្រូវធ្វើ ហេតុដូច្នេះ យើងមិនអាចវង្វេងក្នុងទេវវិទ្យាទេ»។
Hosted on Acast. See acast.com/privacy for more information.