Listen

Description

ព្រះ​គម្ពីរ​បាន​ផ្ដល់​យោបល់​ពីរ​យ៉ាង​ដល់​យើង​ដែល​ជា​អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ៖ ទី​មួយ ទាក់ទង​នឹង​ភាព​បរិសុទ្ធ ហើយ​ទី​ពីរ ទាក់ទង​នឹង​ការ​បង្គាប់​ឲ្យ​យើង​ផ្សាយ​ដំណឹង​ល្អ។

ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មាន​ភាព​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​យើង។ យើង​ត្រូវ​តែ​ការពារ​ចិត្ត​គំនិត និង​ផ្លូវ​នៃ​ជីវិត​របស់​យើង។ សូម​ប្រយ័ត្ន៖ គ្រោះ​ថ្នាក់​មួយ​នៃ​ការ​សេពគប់​មិត្ត​ជាមួយ​អ្នក​មិន​ជឿ​លើ​ព្រះ​យេស៊ូវ គឺ​ត្រង់​ថា ពួក​គេ​អាច​នឹង​អូសទាញ​យើង​ឲ្យ​ធ្លាក់​ក្នុង​អំពើ​បាប។ ពួក​គេ​ទំនង​ជា​អាច​នឹង​អូសទាញ​គ្រីស្ទ​បរិស័ទ​ឲ្យ​ធ្លាក់​ចុះ​ខាង​ផ្នែក​សីលធម៌ ការ​គិតគូរ និង​ខាង​ឯ​ព្រលឹង​វិញ្ញាណ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Jesse Johnson
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី thecripplegate.com ដោយមានការអនុញ្ញាត។

https://plovpit.com/unbelieving-friends/


Hosted on Acast. See acast.com/privacy for more information.