សាវ័ក ប៉ុល បាន
លើក
ឡើង
ថា «យើង
នៅ
តែ
អួត
ក្នុង
កាល
ដែល
មាន
ទុក្ខ
លំបាក
ដែរ ដោយ
ដឹង
ថា សេចក្ដី
ទុក្ខ
លំបាក
បង្កើត
ឲ្យ
មាន
សេចក្ដី
ទ្រាំ
ទ្រ សេចក្ដី
ទ្រាំ
ទ្រ
បង្កើត
ឲ្យ
មាន
សេចក្ដី
ស៊ាំថ្នឹក សេចក្ដី
ស៊ាំថ្នឹក
បង្កើត
ឲ្យ
មាន
សេចក្ដី
សង្ឃឹម ឯ
សេចក្ដី
សង្ឃឹម
ក៏
មិន
ដែល
នាំ
ឲ្យ
យើង
មាន
សេចក្ដី
ខ្មាស
ឡើយ ពី
ព្រោះ
សេចក្ដី
ស្រឡាញ់
របស់
ព្រះ បាន
ផ្សាយ
មក
សព្វ
ក្នុង
ចិត្ត
យើង
រាល់
គ្នា ដោយ
សារ
ព្រះ
វិញ្ញាណ
បរិសុទ្ធ ដែល
ព្រះ
បាន
ប្រទាន
មក
យើង
ហើយ» (រ៉ូម ៥:៣-៥)។ នៅ
ទី
បំផុត ត្រង់
នេះ ការ
រង
ទុក្ខ
របស់
គ្រីស្ទ
បរិស័ទ
នឹង
បង្កើត
ឲ្យ
យើង
មាន
សង្ឃឹម ដែល
នឹង
មិន
ធ្វើ
ឲ្យ
មាន
ភាព
អាម៉ាស់
នោះ
ទេ។ ប៉ុន្តែ យើង
មិន
តម្រង់
ឆ្ពោះ
ទៅ
កាន់
សេចក្ដី
សង្ឃឹម
ពី
ការ
រង
ទុក្ខ
ភ្លាមៗ
នោះ
ដែរ។ សម្រាប់
មនុស្ស
មួយ
ចំនួន ដូច
ជា
មិត្តភក្ដិ
របស់
ខ្ញុំ ការ
រង
ទុក្ខ
នាំ
ឲ្យ
គាត់
មាន
ការ
បះបោរ និង
កំហឹង ដោយ
កិន
កម្ទេច
សេចក្ដី
សង្ឃឹម
របស់
ពួក
គេ
ចោល មិន
មែន
ពង្រឹង
វា
នោះ
ទេ។ តើ
អ្វី
ទៅ
ជា
ចំណុច
ខុស
គ្នា? ហេតុ
អ្វី
បាន
ជា
ការ
រង
ទុក្ខ
បង្កើន
ជំនឿ និង
សេចក្ដី
សង្ឃឹម
នៅ
ក្នុង
ព្រះ
ជាម្ចាស់
សម្រាប់
មនុស្ស
មួយ
ចំនួន ហើយ
បំផ្លាញ
ជំនឿ និង
សេចក្ដី
សង្ឃឹម
សម្រាប់
មនុស្ស
មួយ
ចំនួន
ផ្សេង
ទៀត? ខ្ញុំ
បាន
ពិចារណា
លើ
សំណួរ
នោះ
អស់
រយៈពេល
ជា
ច្រើន
ឆ្នាំ
ហើយ។ ខ្ញុំ
ពិត
ជា
អរ
ព្រះ
គុណ
ព្រះ
ជាម្ចាស់
ខ្លាំង
មែន
ទែន ដែល
ទ្រង់
បាន
ជ្រើស
រើស
ក្នុង
ការ
បើក
សម្ដែង
អង្គ
ទ្រង់
មក
កាន់
ខ្ញុំ
តាម
រយៈ
ការ
រង
ទុក្ខ ទោះ
បើ
មាន
ការ
សោក
សង្រេង
ក៏
ដោយ ក៏
នៅ
ពេល
ដែល
អ្នក
ដទៃ
ឃើញ
ការ
រង
ទុក្ខ ក៏
ពួក
គាត់
នឹង
មិន
ឃើញ
ព្រះ
ដែល
ពេញ
ដោយ
សេចក្ដី
ស្រឡាញ់
នៅ
ពី
ក្រោយ
ការ
នោះ
ដែរ។ ភាព
ខុស
គ្នា
មួយ
ចំនួន
មាន
នៅ
ក្នុង
របៀប
ដែល
យើង
យល់ និង
បទ
ពិសោធន៍
នៃ
សេចក្ដី
សង្ឃឹម និង
ការ
រង
ទុក្ខ
នៅ
ក្នុង
ដំណើរ
ជីវិត
របស់
យើង
ជា
មួយ
ព្រះ
ជាម្ចាស់។ និពន្ធដោយ៖ អ្នកគ្រូ Vaneetha Rendall Risner បកប្រែដោយលោក៖ ខែម បូឡុង កែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុុល រដ្ថា ដកស្រង់ខ្លះៗ និងកែសម្រួលចេញពីhttps://www.desiringgod.org/articles/suffering-will-always-change-you
Hosted on Acast. See acast.com/privacy for more information.