ភាពច្បាស់លាស់នៃព្រះគម្ពីរបានមានវត្តមានជាយូរលង់ណាស់មកហើយ ដូចជាគោលលទ្ធិនៃក្រុមជំនុំដែរ ដែលកម្រនឹងមានការទាមទារ ឲ្យមានការបកស្រាយយ៉ាងច្បាស់លាស់នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននោះឡើយ។ នៅក្នុងរយៈពេលហាសិបឆ្នាំចុងក្រោយនេះ ការកើនឡើងនៃគំនិតដែលថា «សេចក្ដីពិតរបស់អ្នក» បានអំពាវនាវឲ្យមានការការពារជាថ្មីលើសម្បត្តិដ៏សំខាន់នៃព្រះបន្ទូល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ។ និកាយមួយចំនួនបានបែកចេញពីគ្នា ដោយសារតែការបដិសេធទៅលើភាពច្បាស់លាស់នៃព្រះគម្ពីរ។ គ្រួសារមួយចំនួនក៏បានរង្គោះរង្គើ ដោយសារការប្រើប្រាស់មិនត្រឹមត្រូវ។ សីលធម៌ត្រូវបានបំផ្លាញ និងអូសបន្លាយដល់ចំណុចរហែកដោយសារថាព្រះគម្ពីរមិនមានភាពច្បាស់លាស់ ហើយជំនាន់មួយក៏បានរសាត់អណ្ដែតដោយសារតែការគិតបែបនេះ។
Hosted on Acast. See acast.com/privacy for more information.