យើងរស់នៅលើពិភពលោកដែលមានភាពច្របូកច្របល់យ៉ាងល្អក់ទាក់ទងនឹងការត្រឹមត្រូវ និងការខុសឆ្គង។ ចំពោះគោលលទ្ធិពិតមួយដែលយើងស្គាល់ មើលទៅហាក់បីដូចជាមានអ្នកធ្វើពុតសឹងមួយរយនាក់។
ហេតុដូច្នេះហើយបានជាសាវ័ក យ៉ូហាន បានប្រាប់ឲ្យយើង «ល្បងវិញ្ញាណទាំងអស់» ហើយសាវ័ក ប៉ុល លើកឡើងថា «ចូរលមើលគ្រប់ទាំងអស់» (១យ៉ូហាន ៤:១; ១ថែស្សាឡូនីច ៥:២១)។ យើងមានទំនួលខុសត្រូវដ៏បរិសុទ្ធក្នុងការល្បងលនូវរាល់គោលលទ្ធិ ដើម្បីឲ្យដឹងថា វាជាការពិត ឬក៏ខុសឆ្គង។ ប៉ុន្តែ តើឲ្យយើងវែកញែករវាងគោលលទ្ធិពិត និងខុសឆ្គងបានដោយរបៀបណា? តើឲ្យយើងវែកញែកគ្រូៗដែលបង្រៀនសេចក្ដីពិតនិងគ្រូៗដែលបង្រៀនសេចក្ដីខុសឆ្គងបានដោយរបៀបណា? ក្នុងសេចក្ដីផ្ដើមនៃឯកសារនេះ យើងខ្ញុំបានលើកឡើងថា ការល្បងលគោលលទ្ធិណាមួយគឺជាមធ្យោបាយដ៏ល្អប្រសើរបំផុតក្នុងការវែកញែកថាវាពិត ឬក៏ខុសឆ្គង។ ខណៈពេលដែលយើងល្បងលគោលលទ្ធិណាមួយ យើងក៏អាចអនុវត្តទំនួលខុសត្រូវរបស់យើងបានផងដែរ៖ យើងអាចទទួលយកវា ឬក៏បដិសេធវាចោល។ សេចក្ដីល្បងលខាងក្រោមនេះមានអត្ថប្រយោជន៍ណាស់ក្នុងការពិនិត្យមើលគោលលទ្ធិ។
https://plovpit.com/five-tests-of-false-doctrines/
Hosted on Acast. See acast.com/privacy for more information.