អ្វីដែលជាការពិតក្នុងគ្រួសារខ្ញុំក៏ជាការពិតក្នុងគ្រួសាររបស់មិត្តភក្តិខ្ញុំជាច្រើននាក់ដែរ។ ពួកគាត់ក៏បានចម្រើនវ័យធំធាត់ឡើងនៅក្នុងក្រុមជំនុំ និងវប្បធម៌នៃការបង្រៀនបែបសំណួរ-ចម្លើយ ព្រមទាំងការជួបជុំគ្នាថ្វាយបង្គំតាមផ្ទះជាប់មិនដាច់។ ជាក់ស្ដែង ជារៀងរាល់ពេលដែលខ្ញុំទៅលេងផ្ទះពួកគាត់ ខ្ញុំអាចធ្វើសាក្សីថា ពួកគាត់មិនដែលខកខានចូលរួមប្រជុំថ្វាយបង្គំនៅផ្ទះពួកគាត់ឡើយ។ វាជាទម្លាប់ ជាការរំពឹង ចង់បាន ហើយវាក៏ជាការល្អប្រពៃដែរ។ ក្រុមជំនុំរបស់យើងមានវត្តមានអ្នកចូលរួមស្ទើរតែ១០០ភាគរយ នៅវេនថ្វាយបង្គំព្រឹកថ្ងៃអាទិត្យ ហើយស្ទើរតែ១០០ភាគរយនៅវេនថ្វាយបង្គំល្ងាចថ្ងៃអាទិត្យ។ វាជាទម្លាប់របស់យើង។ប៉ុន្តែ ទោះបីជាមាននូវគុណសម្បត្តិអស់ទាំងនេះក្ដីក៏មិត្តភ័ក្ដិតាំងពីកុមារភាពរបស់ខ្ញុំជាច្រើននាក់បានដើរចេញពីសេចក្ដីជំនឿ។ មានមួយចំនួនបានរសាត់បាត់ទៅយ៉ាងលឿន តែមួយចំនួនទៀតរស់នៅតាមយថាហេតុធម្មតាៗ ដូច្នេះហើយពេលខ្លះការខកខានមិនបានទៅចូលរួមថ្ងៃអាទិត្យជារឿយៗក៏ក្លាយទៅជាខែ ហើយពេលខ្លះទៅជាឆ្នាំក៏មានដែរ។ ជាការពិតណាស់ មិនមែនទាំងអស់គ្នានោះទេ។ ពួកគាត់ជាច្រើននាក់ ខ្លះក៏នៅជាអ្នកជឿធម្មតា ខ្លះជាអ្នកដែលបម្រើនៅក្នុងក្រុមជំនុំរបស់ខ្លួន និងខ្លះទៀតបានទាំងក្លាយជាអ្នកដឹកនាំក៏មាន។ ប៉ុន្តែ មានច្រើនណាស់ដែលបានបាត់មុខអស់ទៅហើយ។
https://www.challies.com/christian-living/the-most-important-thing-my-parents-did/
Hosted on Acast. See acast.com/privacy for more information.