ចុងក្រោយ ពាក្យថា សាវ័ក (ជាភាសាក្រិក អាផូស្ដូលូស) ត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងន័យថា «អ្នកនាំសារ» ឧទាហរណ៍លោក អេប៉ាប្រូឌីត នៅក្នុងកណ្ឌគម្ពីរ ភីលីព ២:២៥ ហើយ «អ្នកនាំសារនៃក្រុមជំនុំ» មួយចំនួន នៅក្នុងកណ្ឌគម្ពីរ ២ កូរិនថូស ៨:២៣។ ដូច្នេះ ទោះបីជាលោក អាន់ត្រូនីក និងយូនា(ស) គឺ «ពួកសាវ័ក» ក្នុងន័យខ្លះរបស់ពាក្យ ពួកគេប្រហែលជាស្ថិតនៅក្នុងក្រុមទីបីនេះ ដែលបម្រើនៅក្នុងប្រភេទនៃព័ន្ធកិច្ចដំណឹងល្អបែបធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត។ ប្រសិនបើនាង យូនា(ស) គឺជាមនុស្សស្រី នេះហាក់បីដូចជាត្រូវដាក់គាត់ចូលទៅនឹងក្រុមជាមួយនឹងនាង ព្រីស៊ីល ដែលនាង ហើយនិងប្ដីនាងយ៉ាងហោចណាស់បានរួមដំណើរតិចតួចដែរជាមួយនឹងសាវ័ក ប៉ុល (កិច្ចការ ១៨:១៨)។ ព័ន្ធកិច្ចនេះនឹងមានសារៈសំខាន់ ប៉ុន្តែមិនចាំបាច់ក្នុងសណ្ឋានដែលមានអំណាចគ្រប់គ្រងនៃក្រុមជំនុំដែលមានលក្ខណៈដូចជា សាវ័ក ប៉ុល នោះទេ (២កូរិនថូស ១០:៨ ១៣:១០)។
Hosted on Acast. See acast.com/privacy for more information.