នៅបុណ្យថ្ងៃទី៥០ «ភាសា» ហាក់ដូចជាបំប្លែងទៅជាភាសាផ្សេងៗ បើអញ្ចឹងវាមានតែការអស្ចារ្យនៃការនិយាយ តែមិនមានការអស្ចារ្យនៃការស្តាប់ឮនោះទេ។ ត្រង់ទីនេះលោក លូកា ប្រើប្រាស់ពាក្យ «អាផហ្វសឺនហ្គម៉ៃ» “apophthengomai” (ដែលប្រែជាភាសាខ្មែរថា «សូរចេញពីមាត់» កិច្ចការ ២:៤) ដែលឃើញមានប្រើប្រាស់ពីរដងទៀតនៅក្នុងកណ្ឌគម្ពីរកិច្ចការដែលទាក់ទងទៅនឹងការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាច្បាស់ណាស់ថា ព្រះវិញ្ញាណបរិសុទ្ធផ្តល់អំណាចចំពោះការថ្លែងព្រះបន្ទូលរបស់ពួកសិស្ស ប៉ុន្តែដូចជាមិនឃើញមានខគម្ពីរណា ដែលបង្ហាញអំពីការផ្តល់អំណាចដោយព្រះវិញ្ញាណបរិសុទ្ធចំពោះការស្តាប់ឮនោះទេ។
Hosted on Acast. See acast.com/privacy for more information.