Listen

Description

លោកគ្រូ ម៉ាក ដិវើរ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​នេះ​ចង់​ជួយ​អ្នក​ជឿ​ឲ្យ​ស្គាល់​នូវ​សញ្ញា​សម្គាល់​នៃ​ពួក​ជំនុំ​ដែល​មាន​សុខភាព​ល្អ។ សញ្ញា​សម្គាល់​ទាំង​នោះ​មាន​ដូចជា៖ ការ​អធិប្បាយ​តាម​ព្រះគម្ពីរ ទេវវិទ្យា​តាម​ព្រះគម្ពីរ និង​ការ​យល់​ពី​ដំណឹង​ល្អ​តាម​ព្រះគម្ពីរ។ បន្ទាប់មក លោកគ្រូ ម៉ាក ដិវើរ ក៏​បាន​លើកទឹក​ចិត្ត​ឲ្យ​ពួក​ជំនុំ​របស់​យើង​អភិវឌ្ឍ​សញ្ញា​សម្គាល់​ទាំង​នោះ​ដែរ។ យោង​តាម​ការ​ដែល​គាត់​យក​គំរូ​តាម​អ្នក​និពន្ធ​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​ការ​ដែល​គាត់​និយាយ​សំដៅ​ទៅ​លើ​សមាជិក​ពួក​ជំនុំ​តាំង​ពី​គ្រូគង្វាល​រហូត​ដល់​អ្នក​ចូល​រួម​ក្នុង​ពួក​ជំនុំ លោក​បាន​កំឡា​ចិត្ត​អ្នក​ជឿ​គ្រប់ៗ​រូប​ឲ្យ​ស្គាល់​ពីតួនាទី​របស់​ខ្លួន​ក្នុង​ការ​រក្សា​ពួក​ជំនុំ​ឲ្យ​បាន​រឹង​មាំ។ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ ផ្ដល់​ជូន​នូវ​សេចក្ដី​ពិត​ដែល​មិន​ចេះ​ប្រែប្រួល​ ព្រម​ទាំង​គោលការណ៍​ដែល​ងាយ​នឹង​អនុវត្ត ដើម្បី​ជួយ​យើង​បំពេញ​កាតព្វកិច្ច​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​យើង​ក្នុង​រូបកាយ​របស់​ព្រះគ្រីស្ទ។


Hosted on Acast. See acast.com/privacy for more information.