Listen

Description

នៅ​ពេល​ដែល​ខ្ញុំ​គិត​ពី​និយមន័យ «ដោយ​ព្រះ​គុណ» ខ្ញុំ​មិន​ចង់​មើល​រំលង​អត្ថ​ន័យ​ដែល​យើង​តែងតែ​ឲ្យ​ថា ព្រះ​គុណ គឺ​ជា​ការ​ដែល​ព្រះ​ជាម្ចាស់​អត់​ទោស​ឲ្យ​យើង ជា​ការ​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង ទោះ​បើ​យើង​មិន​ស័ក្តិសម​នឹង​ទទួល​ក៏​ដោយ «ដ្បិត​ដោយ​សារ​ព្រះ​គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្ដី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ» (អេភេសូរ ២:៨ គកស)។ ប៉ុន្តែ ចំណុច​ពិបាក​នោះ​គឺ បើ​យើង​ចាប់​ផ្ដើម​រក​សេចក្តី​បង្រៀន​ស្ដីពី​ការ​អត់​ទោស និង​ការ​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​ទាំង​យើង​មិន​ស័ក្តិសម​នឹង​ទទួល នៅ​ក្នុង​ព្រះ​គម្ពីរ​វិញ នោះ​យើង​នឹង​ឃើញ​ថា យើង​គ្រាន់​តែ​អាច​ស្រង់​យក​អត្ថ​ន័យ​ខ្លីៗ​មួយ​ចំនួន​ចេញ​ពី​សំបុត្រ​សាវ័ក ប៉ុល និង​ខ​គម្ពីរ​ផ្សេងៗ​ទាក់ទង​នឹង​ការ​ដែល​ព្រះ​យេស៊ូវ​សុគត​លើ​ឈើ​ឆ្កាង​ដោយ​និយាយ​ថា «នេះ​ឯង​ជា​ការ​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង ទោះ​បើ​យើង​មិន​ស័ក្តិសម​នឹង​ទទួល​ក៏​ដោយ»។ បន្ទាប់​មក​យើង​នឹង​ឃើញ​ថា មាន​ខគម្ពីរ​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា តើ​ខ្លួន​យើង​កំពុង​ព្យាយាម​រក​អ្វី ពោល​គឺ​យើង​នឹង​មិន​ស្កប់ចិត្ត​នឹង​អត្ថ​ន័យ​ប៉ុណ្ណឹង​ឡើយ។


Hosted on Acast. See acast.com/privacy for more information.