សេចក្ដីពិតដ៏សំខាន់មួយនៃដំណឹងល្អគឺថា ព្រះជាម្ចាស់បានរាប់មនុស្សមានបាបជាសុចរិត។ នេះជាសេចក្ដីសន្យាមួយ ដែលព្រះអង្គប្រកាសនៅក្នុងដំណឹងល្អ ហើយជាដំណោះស្រាយសម្រាប់បញ្ហាធំបំផុតរបស់មនុស្សលោក។ បញ្ហាដ៏ធំបំផុតរបស់មនុស្សទាំងអស់មិនមែនជាកង្វះខាតកម្មសិទ្ធិ ឬប្រាក់កាក់ ឬសុខភាពនោះទេ ប៉ុន្តែគឺដោយព្រះជាម្ចាស់គឺជាព្រះដ៏បរិសុទ្ធ ហើយយើងទាំងអស់គ្នាបានបះបោរប្រឆាំងនឹងព្រះអង្គ។ ទ្រង់មានសេចក្ដីក្រោធចំពោះយើង ដោយព្រោះយើងបានបះបោរជាមួយទ្រង់ ហើយយើងត្រូវមានទោស ពីព្រោះព្រះអង្គនឹងវិនិច្ឆ័យទោសយើង។
Hosted on Acast. See acast.com/privacy for more information.