Listen

Description

ផ្នត់​គំនិត​នៃ​ការ​ជេរ​ប្រមាថ​ទាស់​ប្រឆាំង​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ៣:២២–៣០ និង​ម៉ាថាយ ១២:២២–៣២។ ព្រះ​យេស៊ូវ​ទើប​តែ​បាន​ធ្វើ​ការ​អស្ចារ្យ។ គេ​បាន​នាំ​បុរស​ដែល​មាន​វិញ្ញាណ​អាក្រក់​សណ្ឋិត​ក្នុង​គាត់​មក​កាន់​ព្រះ​យេស៊ូវ ហើយ​ព្រះ​អម្ចាស់​ក៏​បាន​បណ្ដេញ​វិញ្ញាណ​អាក្រក់​នោះ​ចេញ ហើយ​ក៏​បាន​ព្យាបាល​បុរស​ខ្វាក់ និង​គរ​ផង​ដែរ។ អស់​អ្នក​ដែល​បាន​ឃើញ​ការ​បណ្ដេញ​នេះ​ក៏​ចាប់​ផ្ដើម​ងឿង​ឆ្ងល់​ថា តើ​ព្រះ​យេស៊ូវ​ពិត​ជា​ព្រះ​មេស្ស៊ី ដែល​គេ​បាន​រង់​ចាំ​មែន​ឬ។ ពួក​ផារិស៊ី​ដែល​បាន​ឮ​ការ​និយាយ​អំពី​ព្រះ​មេស្ស៊ី​ក៏​បាន​រម្លាយ​ចោល​យ៉ាង​លឿន​អំពី​ជំនឿ​ដែល​កំពុង​តែ​ដុះ​ឡើង​ក្នុង​មហាជន៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ​សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ប៉ុណ្ណោះ» (ម៉ាថាយ ១២:២៤)។

https://plovpit.com/blasphemy-against-the-holy-spirit/


Hosted on Acast. See acast.com/privacy for more information.