Listen

Description

​អ្នក​ជឿ​ដែល​នៅ​មាន​ជីវិត​រស់​នឹង​ត្រូវ​បាន​លើក​ឡើង ដើម្បី​ទៅ​ស្វាគមន៍​ព្រះ​យេស៊ូវ​នៅ​លើ​អាកាស មុន​ពេល​ព្រះ​យេស៊ូវ​យាង​ចុះ​មក​លើ​ផែនដី​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់ ដើម្បី​ជំនុំ​ជម្រះ​ពិភព​លោក ហើយ​សាង​ព្រះ​រាជ្យ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ​ជា​ស្រេច។ សម្រាប់​ការ​យាង​មក​ដល់​របស់​ព្រះ​យេស៊ូវ «លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ​ចេស្ដា និង​សិរី​ល្អ​ជា​ខ្លាំង» ជា​ថ្មី​ម្ដង​ទៀត យើង​ឃើញ​នៅ​កណ្ឌ​គម្ពីរ ម៉ាថាយ ២៤:៣០ (ដក​ស្រង់​ចេញ​ពី ដានីយ៉ែល ៧:១៣; ក៏​ដូច​ជា​នៅ​ក្នុង ម៉ាកុស ១៣:២៦; និង​លូកា ២១:២៧)។ មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ពាក្យ «នៅ​លើ​មេឃ» អាច​មាន​ន័យ​ប្រៀប​ធៀប​ទៅ​នឹង «ទី​វាល​ខាង​ក្រៅ» ប្រហែល​ជា​នៅ​លើ​ពពក​ដល់​ដី​ដែល​យើង​ធ្វើ​ដំណើរ​មក​ជា​មួយ​នឹង​ព្រះ​យេស៊ូវ។ យ៉ាង​ណា​មិញ សាវ័ក ប៉ុល ទំនង​ជា​ចង់​ប្រើ​ពាក្យ «អាកាស» និង «មេឃ» ដើម្បី​បញ្ជាក់​អំពី​គម្លាត​រវាង​ផែនដី និង​ស្ថានសួគ៌។


Hosted on Acast. See acast.com/privacy for more information.