មនុស្សទទឹងច្បាប់ពូកែក្នុងការបោកប្រាស់ដល់ថ្នាក់ថាសាវ័ក ប៉ុល បានផ្ដោតលើអត្ថន័យថា ពេលដែលម្នាក់នោះមកដល់ នោះគាត់នឹងប្រើប្រាស់ «គ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង»។ ទោះជាយ៉ាងណាក្ដី សូម្បីតែក្នុងការបោកបញ្ឆោតបែបនោះ ក៏សាវ័ក ប៉ុល បានសរសេរដោយយកចិត្តទុកដាក់ថា មានតែ «អស់អ្នកដែលកំពុងតែវិនាស» ដែលនឹងចាញ់បោក (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ វិវរណៈ ១៣:៨)។ ពាក្យ «កំពុងតែវិនាស» (ភាសាក្រិក «អាផូលីមី» “apollymi”) សំដៅទៅលើការហិនវិនាសដែលកំពុងរង់ចាំពួកគេ។ សាវ័ក ប៉ុល ប្រើប្រាស់ពាក្យ «អាផូលីមី» នៅក្នុងខគម្ពីរផ្សេងទៀត ដើម្បីបង្ហាញអំពីអស់អ្នកដែលបដិសេធដំណឹងល្អរបស់ព្រះគ្រីស្ទ (១កូរិនថូស ១:១៨; ២កូរិនថូស ២:១៥; និង៤:៣)។ ដោយសារអស់អ្នកដែលកំពុងតែដើរតាមអាទទឹងច្បាប់បានបរាជ័យក្នុងការស្រឡាញ់សេចក្ដីពិតនៃដំណឹងល្អរបស់ព្រះគ្រីស្ទ នោះពួកគេនឹងវិនាស។ ក្រុមជំនុំថែស្សាឡូនីចមិនចាំបាច់បារម្ភត្រង់ថា មានតួលេខក្នុងចំណោមអស់អ្នកដែលនឹងចាញ់បោកអាទទឹងច្បាប់ទេ ដោយសារពួកគេបានស្គាល់ ហើយស្រឡាញ់សេចក្ដីពិតរួចស្រេចទៅហើយ។
Hosted on Acast. See acast.com/privacy for more information.