Listen

Description

ប្រពន្ធ​មិន​ស្មោះត្រង់ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ហោរា ហូសេ រៀប​ការ​ជា​មួយ «ស្រី​សំផឹង [zenunim]» (១:២)។ ពាក្យ​នេះ​នៅ​ក្នុង​ភាសា​ហេព្រើរ​ចង្អុល​បង្ហាញ​ពី​អាកប្បកិរិយា​ផ្លូវ​ភេទ​ខុស​ច្បាប់។ លោក ម៉ូសេ បាន​ប្រើ​ពាក្យ​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៨:២៤ សំដៅ​ទៅ​លើ​កន្លែង​ដែល​ស្រី​ពេស្យាចារ​នាង តាម៉ារ បាន​ធ្វើ​សំផឹង ដើម្បី​ល្បួង​លោក យូដា។ នាង កូមើរ ដែល​ជា​ប្រពន្ធ​របស់​ហោរា ហូសេ ក៏​បាន​ជាប់​ឈ្មោះ​បែប​នោះ។ នេះ​មិន​មែន​មក​ពី​នាង​គឺ​ជា​ស្រី​សំផឹង​នោះ​ទេ តែ​នេះ​ព្រោះ​នាង​ជា (ឬ​ក៏​នឹង​ក្លាយ​ទៅ​ជា) ស្ត្រី​ដែល​គេ​ស្គាល់​ថា​អ្នក​ផិត​ក្បត់​ខាង​ផ្លូវ​ភេទ។ព្រះ​គម្ពីរ​កែ​សម្រួល​បាន​បក​ប្រែ​ឃ្លា​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ ហូសេ ១:២ ថា «ដ្បិត​ស្រុក​នេះ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា»។ វចនានុក្រម​ភាសា​ហេព្រើរ​អាន​ដោយ​ឆ្គាំ​ឆ្គង​ថា « ដ្បិត​ស្រុក​នេះ​ប្រព្រឹត្តិ​អំពើ​ផិត​ក្បត់​យ៉ាង​ធំ​សម្បើម​ពី​មុខ​ពី​ក្រោយ​ព្រះ​អម្ចាស់»។ នេះ​គឺ​ជា​ការ​លើក​ឡើង​ដំបូង​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ដែល​ព្រះ​ជាម្ចាស់​បាន​ដាក់​អង្គ​ទ្រង់​ជំនួស​អ្នក​ដែល​ស្រឡាញ់​មនុស្ស​ដែល​គេ​បោះបង់ (សូម​អាន​បន្ថែម​នៅ​ជំពូក ២:២-៥, ជា​ពិសេស ខ.៥) ហោរា ហូសេ ធ្វើ​តាម​ការ​បង្គាប់​របស់​ព្រះ​យេហូវ៉ា ដោយ​រៀប​ការ​ជា​មួយ​នាង កូមើរ ហើយ​នាង​ក៏​បាន​បង្កើត​កូន​ប្រុស​ម្នាក់​ឲ្យ​គាត់ (១:៣)។


Hosted on Acast. See acast.com/privacy for more information.