Listen

Description

ព្រះជាម្ចាស់​អនុញ្ញាត​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង ពីព្រោះ​វា​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ការ​អាក្រក់​នោះ​កើត​ឡើង។ ប៉ុន្តែ នោះ​មិន​មែន​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​បណ្ដាល​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង​ដោយ​ផ្ទាល់​នោះ​ទេ។ ឧទាហរណ៍៖ ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​កុហក ប៉ុន្តែ​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​គេ​កុហក។ ដូច​គ្នា​ផង​ដែរ ទ្រង់​ក៏​មិន​ចង់​ឲ្យ​មនុស្ស​រង​ទុក្ខ ប៉ុន្តែ​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ទុក្ខ។ នៅ​ក្នុង​ករណី​ទាំង​ពីរ វា​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើ​អំពើ​អាក្រក់។


Hosted on Acast. See acast.com/privacy for more information.