Listen

Description

តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ការ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ? តើ​មាន​មូល​ហេតុ​អ្វី​បាន​ជា​គ្រីស្ទបរិស័ទ​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ? ចម្លើយ​គឺ៖ ឫសគល់​នៃ​ការ​ដែល​គ្រីស្ទបរិស័ទ​ថ្វាយ​បង្គំ​គឺ​ចេញ​មក​ពី​សាសនា​យូដា។ ការ​នេះ​បាន​កើត​ឡើង​ក្នុង​ចំណោម​សាសន៍​យូដា។ ហើយ​ព្រះ​គម្ពីរ​របស់​សាសន៍​យូដា​គឺ​ជា​ភាគ​ទី១​នៃ​ព្រះ​គម្ពីរ​របស់​គ្រីស្ទបរិស័ទ។ ហើយ​សាសន៍​យូដា​មាន​ក្រឹត្យវិន័យ​មួយ​ក្នុង​ចំណោម​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ «ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ» (និក្ខមនំ ២០:៨)។ ថ្ងៃ «ឈប់​សម្រាក» ជា​ថ្ងៃ​ទី​ប្រាំពីរ គឺ​ថ្ងៃ​សៅរ៍ មិន​មែន​ថ្ងៃ​អាទិត្យ​នោះ​ទេ។ ដូច្នេះ មាន​ថ្ងៃ​មួយ​ក្នុង​ចំណោម​ថ្ងៃ​ទាំង​ប្រាំពីរ​ដែល​សាសន៍​យូដា​បាន​ជួប​ជុំ​គ្នា។


Hosted on Acast. See acast.com/privacy for more information.