Listen

Description

«នេះ​ជា​ភស្តុតាង​ពី​ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​ស័ក្ដិសម​នឹង​ព្រះ​រាជ្យ​របស់​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ​លំបាក​ដោយ​ព្រោះ​ព្រះ​រាជ្យ​នេះ​ឯង។ ដ្បិត​នេះ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​ទ្រង់​នឹង​សង​សេចក្ដី​វេទនា ដល់​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា ហើយ​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សម្រាក​ជា​មួយ​យើង​វិញ នៅ​ពេល​ព្រះអម្ចាស់​យេស៊ូវ​លេច​មក​ពី​ស្ថានសួគ៌ ជា​មួយ​ពួក​ទេវតា​ដ៏​មាន​ឫទ្ធានុភាព​របស់​ព្រះអង្គ នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សង​សឹក​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អស់​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង។ គេ​នឹង​ទទួល​ទោស​ជា​សេចក្ដី​អន្តរាយ​អស់​កល្ប​ជានិច្ច គឺ​ឃ្លាត​ពី​ព្រះ​ភក្ត្រ​ព្រះអម្ចាស់ និង​ពី​សិរីល្អ​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​យាង​មក ដើម្បី​ទទួល​សិរីល្អ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ ហើយ​នៅ​ថ្ងៃ​នោះ អស់​អ្នក​ដែល​ជឿ​នឹង​មានចិត្ត​ស្ញប់​ស្ញែង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជឿ​ទី​បន្ទាល់​របស់​យើង» (២ថែស្សាឡូនីច ១:៥-១០ គកស)។


Hosted on Acast. See acast.com/privacy for more information.