Look for any podcast host, guest or anyone
Showing episodes and shows of

Heloise Fayet

Shows

Pensez stratégique2026-05-0653 minSens Public2026-04-3042 minទស្សនៈព្រឹត្តិការណ៍ពិភពលោក
ទស្សនៈព្រឹត្តិការណ៍ពិភពលោកសង្គ្រាម​​អ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច?នៅថ្ងៃសុក្រទី ១៧​មេសា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​អះអាង​ថា​កិច្ចព្រមព្រៀង​សន្តិភាព​អាមេរិក-​អ៊ីរង់ ដែល​មាន​បូក​​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិត​កើត​ចេញ​ជា​រូប​រាង​ហើយ។ បើ​តាម​លោក​ត្រាំ ​អ៊ីរ៉ង់ បាន​យល់​ព្រម​ផ្ទេរ​ស្តុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម ​ឱ្យ​អាមេរិកទៀត​ផង។​ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​អ៊ីរ៉ង់​បាន​ច្រាន​ចោល​ទាំង​ស្រុង។ ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ពោលគឺ​ការ​អភិវឌ្ឍ​កម្ម​វិធី​នុយក្លេអ៊ែរ មាន​តម្លៃ​ដូច​ជា​បូរណភាពដែនដី​​មួយដែរ​សម្រាប់​អ៊ីរ៉ង់ និង​ជា​ប្រធានបទដែល​ធ្លាប់​ខ្ទាស់​កិច្ចចរចា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​តើ​គេ​​អាច​មាន​ជម្រើស​អ្វី​ខ្លះ​ ក្នុង​​ដោះស្រាយ​បញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បី​ឱ្យ​អ៊ីរ៉ង់អាច​ទទួល​យក​បាន​​? នៅ​ថ្ងៃ​សុក្រ​ទី ១៧​មេសា ប្រធានាធិបតី​អាមេរិក បានចេញ​សេចក្តី​ប្រកាស​ច្រើន​ណាស់ ថា​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​​ជាមួយ​អ៊ីរ៉ង់​ហើយ។ ចំណុច​ខ្ទាស់​សំខាន់ៗ​ត្រូវ​បាន​ដោះស្រាយ​រួច ជាពិសេស​ចំណុច​ទាក់ទង​នឹង​នុយក្លេអ៊ែរ ដែល​ជា​ស្នូល​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​តាំង​ពី​យូរ​យារ​មក។ បើ​តាម​លោក​ត្រាំ អ៊ីរ៉ង់​​ព្រម​ផ្ទេរ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចម្រាញ់​រួច​ឱ្យ​សហរដ្ឋ​អាមេរិក​ទៀត​ផង។ អាមេរិក​នឹង​យក​ចបជីក​យក្ស​ទៅ​ឆ្កឹះ​យក​លម្អង​អ៊ុយរ៉ានីញ៉ូម​ទាំងអស់​ពី​អ៊ីរ៉ង់ ដោយ​គ្មាន​បង់​ប្រាក់​មួយ​រៀល​ទេ។ ពាក្យ​ថា​លម្អង​អ៊ុយរ៉ានីញ៉ូម សម្រាប់​លោក​ត្រាំ ​គឺ​ចង់សំដៅ​លើសារធាតុ​​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ​​រួច ដែល​ទុក​នៅ​ក្នុងឃ្លាំង​ស្តុក​។ ប៉ុន្តែ​ដោយ​ជាក់​ស្តែង​ គេ​មិន​អាច​យក​ចប​ទៅ​ជីក​ដឹក​​សារធាតុ​អ៊ុយរ៉ានីញ៉ូម​​ពី​អ៊ីរ៉ង់​ដោយ​ស្រួលៗ​ ដូច​សំដី​ថា​លោក​ត្រាំ​ឡើយ។ ហើយ​អ៊ីរ៉ង់​ក៏​បាន​បដិសេធ​ទៀត​ថា​គ្មាន​ការ​យល់​ព្រម​បែប​នេះ​ទេ។ សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ​រួច​ មិន​អាច​ផ្ទេរ​ចេញ​ពី​ទឹក​ដី​អ៊ីរ៉ង់​ជា​ដាច់ខាត​។ អ៊ុយរ៉ានីញ៉ូម​និង​ទឹក​ដី​អ៊ីរ៉ង់​​ជា​វត្ថុ​សក្តិសិទ្ធ។ ជា​បញ្ហា​ដ៏​សំខាន់​បំផុត​សម្រាប់​អ៊ីរ៉ង់។ នេះ​បើ​តាម​ពាក្យ​អះអាង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេសអ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​។ នៅ​ថ្ងៃ​អាទិត្យ​ទី​១៩​មេសា​នេះ ប្រធានាធិបតី​អ៊ីរ៉ង់​បាន​បញ្ជាក់​ថែម​ទៀត​លោក​ត្រាំមិនអាច​កំណត់​សិទ្ធិ​អ៊ីរ៉ង់​​មាន​កម្មវិធី​នុយក្លេអ៊ែរ​បានទេ។ អ៊ីរ៉ង់​គ្មាន​មហិច្ឆតា​ផលិត​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ តែ​អ៊ីរ៉ង់​ចាំបាច់​ត្រូវ​ការពារ​សិទ្ធិ​មាន​នុយក្លេអ៊ែរ​ស៊ីវិល។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកប្រធានាធិបតី​អ៊ីរ៉ង់​ដដែល។ កម្មវិធី​នុយក្លេអ៊ែរអ៊ីរ៉ង់​រងការ​ខូច​ខាត​ជា​ដំណំ​ដោយ​សង្គ្រាម​១២​ថ្ងៃ​ កាលពី​ខែ​មិថុនា​២០២៥ និង​ដោយ​ការ​ប្រតិបត្តិការ​អាមេរិកអ៊ីស្រាអែល​កាលពី​ប៉ុន្មាន​សប្តាហ៍​មក​នេះ។ ប៉ុន្តែ​បើ​តាម​ទី​ភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ អ៊ីរ៉ង់នៅ​មាន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចម្រើន​បាន​ ​៦០% (បើ​ដល់​៩០%​នឹង​អាច​ផលិត​គ្រាប់​បែក​បរមាណូបាន) ​ចំនួន​​ជាង​៤៤០​គីឡូក្រាម គិត​ត្រឹម​ខែ​មិថុនា​២០២៥ ​ស្តុក​ទុក​នៅបីកន្លែង​គឺ​ Fordo, Natanz et Ispahan ព្រមទាំង​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចម្រាញ់​បាន​២០% ចំនួន​១៨០​គីឡូក្រាម និង​ជាង​៦តោន អ៊ុយរ៉ានីញ៉ូម​ចម្រើន​បាន​៥%។ តែពេល​នេះ​គេមិន​ដឹង​អំពី​បរិមាណ​ពិត​ប្រាកដ​នៃ​អ៊ុយរ៉ានីញ៉ូម​ក្នុង​ស្តុក​ទេ។ ទន្ទេញ​ពី​​សិទ្ធិ​នៃ​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូមជា​ប្រយោជន៍​ស៊ីវិល អ៊ីរ៉ង់​​មិន​អនុញ្ញាត​ឱ្យ​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ចូល​ទៅ​ពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​រង​ការ​ខូច​ខាត​នោះ​ទេ។ គ្រាន់​តែថា​នៅ​ក្នុង​ការ​ចរចា​លើក​នេះ ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​​ស្វែង​រក​សន្តិភាព។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​ត្រូវ​ក្តោប​ប្រធានបទ​ច្រើន​ ក្តោប​ទាំង​បញ្ហា​អ៊ុយរ៉ានីញូម​នេះផង។ ប្រសិន​បើ​ភាគី​ទាំងពីរ​រក​ឃើញ​កិច្ចព្រមព្រៀង​មែន នោះ​គេ​អាច​នឹង​មាន​សំណើ​ច្រើន​ទាក់ទង​ការ​ផ្ទេរ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​អ៊ីរ៉ង់។ ទីមួយ គឺ​កា​រផ្ទេរ​ស្តុក​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ​ហើយ​ទៅ​កាន់​ប្រទេស​ទីបី​ ដូច​ជា​​រុស្ស៊ី អាមេរិក ឬ​ប៉ាគីស្ថាន។ ប្រទេស​នុយក្លេអ៊ែរ​ទាំង​បី មាន​រចនា​សម្ព័ន្ធ​ និង​​សមត្ថភាពបច្ចេកទេស​​ទទួលស្តុក​អ៊ុយរ៉ានីញ៉ូម​ចម្រើន​ធាតុ​ហើយ​ដោយ​សុវត្ថិភាព​បាន។ ​​អ៊ីរ៉ង់​ ​ធ្លាប់​ផ្ទេរអ៊ុយរ៉ានីញ៉ូមចម្រើន​ធាតុ​ហើយ​មួយ​ភាគទៅ​​រុស្ស៊ី ស្រប​តាម​​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់កាលពី​​ឆ្នាំ​២០១៥ ដែល​លោក​ត្រាំ​រិះគន់​និង​បាន​ដក​ខ្លួន​ចេញ​ជា​ឯកតោភាគី​​នៅឆ្នាំ​២០១៨។ ដូច្នេះ​ជម្រើសផ្ទេរទៅរុស្ស៊ី​​ប្រហែល​មិន​ត្រូវ​បាន​យក​មក​ប្រើ​ទៀត​ទេ ព្រោះ​បរិមាណ​​អ៊ុយរ៉ានីញ៉ូមចម្រើនហើយ​​ពេល​នេះ​ខ្ពស់​ខ្លាំង​ជាង​មុន​ច្រើនផង ទំនាក់ទំនង​អាមេរិក​រុស្ស៊ី​ក៏​មិន​ល្អ​ដូច​ពេល​មុនផង។ នេះ​បើ​តាម​ទស្សនៈ​របស់​អ្នក​ស្រាវជ្រាវ​បារាំង​ Héloïse Fayet។ នៅ​តែ​អាមេរិក​និង​ប៉ាគីស្ថាន ឬ​នៅ​​អ៊ីរ៉ង់​ខ្លួនឯងដែល​ជាជម្រើស​ទីពីរ។ ជម្រើស​នេះ​ គឺ​ការ​រំលាយ​ស្តុក​អ៊ុយរ៉ានីញ៉ូម នៅ
2026-04-1904 minVous avez moins de 20 minutes2026-03-2311 minL\'actu internationale par France Culture2026-03-2311 minLes Enjeux internationaux2026-03-2311 minLes Matins de France Culture2026-03-232h 30Le Podkast2026-03-2034 minAffaires étrangères2026-03-0758 min28 Minutes2026-03-0446 min28 Minutes2026-03-0446 minS\'informer avec Inter2026-03-022h 00S\'informer avec Inter2026-03-0206 minL\'invité de 6h202026-03-0206 minLe Collimateur2026-02-241h 08Les Enjeux internationaux2026-02-0912 minLignes de défense2026-02-0803 minLignes de défense2026-02-0803 min28 Minutes2026-01-2922 min28 Minutes2026-01-2922 min28 Minutes2026-01-2946 min28 Minutes2026-01-2946 minLe Collimateur2025-12-1928 min20 minutes pour comprendre2025-11-1310 min20 minutes pour comprendre2025-11-1027 min20 minutes pour comprendre2025-11-0324 minLes Enjeux internationaux2025-08-1758 minAffaires étrangères2025-08-1058 min28 Minutes2025-08-0623 min28 Minutes2025-08-0623 min28 Minutes2025-08-0623 min28 Minutes2025-08-0623 minAffaires étrangères2025-06-1458 minAffaires étrangères2025-05-1059 minSens Public2025-04-301h 26Sens Public2025-04-3042 min28 Minutes2025-04-1623 min28 Minutes2025-04-1623 minThe Arms Control Primer2025-03-0640 minLe Collimateur2025-02-251h 23Le Collimateur2025-01-281h 03Le Collimateur2024-12-271h 13Ok, Doomer!2024-10-241h 08Dossier Europa | BNR2024-05-0813 minHahn in Europa | BNR2024-05-0813 minPensez stratégique2024-03-2843 minL\'Hebdo Est Tienne !2023-11-213h 11L\'Hebdo Est Tienne !2023-11-213h 11Le Collimateur2023-11-141h 18Le Collimateur2023-05-091h 3920 minutes pour comprendre2023-04-2436 min20 minutes pour comprendre2023-04-1034 minLes actus Mashup par HugoDécrypte2022-03-1418 minLes actus Mashup par HugoDécrypte2022-03-1422 min